គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រយៈពេលបីថ្ងៃចុងសប្តាហ៍នេះប្រជាពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលទឹកដីកម្ពុជាវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត៤ពាន់នាក់

 

រយៈពេលបីថ្ងៃចុងសប្តាហ៍នេះប្រជាពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលទឹកដីកម្ពុជាវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត៤ពាន់នាក់
ចេញផ្សាយ ថ្ងៃទី 

លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានអោយដឹងថាចាប់ពីថ្ងៃទី២៧ ដល់២៩ខែមិថុនាឆ្នាំ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន៣៨១២នាក់ ក្នុងនោះស្រ្តី១៧០៨នាក់ និងកុមារចំនួន១២៤នាក់ ។

របាយការណ៍បញ្ជាក់លម្អិតថានៅថ្ងៃទី២៧ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា១.៣៤៤នាក់, ស្រី ៦១១នាក់, កុមារ ៤១នាក់, ក្នុងនោះពលករចំនួន ៧៨៣នាក់, ស្រី ៣៦៣នាក់ , ថ្ងៃទី២៨ខែមិថុនាចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេស១.៣០១នាក់, ស្រី ៥៥៣នាក់, កុមារ ៥០នាក់, ក្នុងនោះពលករចំនួន ៨៥៥នាក់, ស្រី ៣៦៦នាក់ និងថ្ងៃទី២៩មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងចំនួន ១.១៦៧នាក់, ស្រី ៥៤៤នាក់, កុមារ ៣៣នាក់, ក្នុងនោះពលករចំនួន ៩៨០នាក់, ស្រី ៤៥៥នាក់ ។

ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមមុខគ្នាជាមួយប្រទេសថៃចំនួន៥ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ។

អ្នកនាំពាក្យរដ្ឋបាលខេត្តខាងលើបានបញ្ជាក់ថា ស្របពេលដែលពលករខ្មែរ សម្រុក ត្រឡប់វិលចូលប្រទេសវិញ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗមាន ខេត្តកំពង់ចាម,កំពង់ឆ្នាំង,តាកែវ,ពោធិ៍សាត់,សៀមរាបជាដើម ដោយប្រើរថយន្តជាច្រើនគ្រឿងដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ពលករវិល ត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន។

ជាមួយគ្នានោះមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបបបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕ អត្ថបទ ៖ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង


Post a Comment

Previous Post Next Post