គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ—————————-

 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ—————————-

នេះជាកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ។ #កអក

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត។
នេះបេីយោង​ កិច្ចពិគ្រោះយោបល់ស្ដីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ"
នៅខេត្ត​សៀមរាប នាថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២៥នេះ។


Post a Comment

Previous Post Next Post