គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្តឆ្នាំ ២០២៦-២០២៨

 

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្តឆ្នាំ ២០២៦-២០២៨
ចេញផ្សាយ ថ្ងៃទី 

AKP កណ្ដាល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥--

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំ គម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦ ដោយបានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងសិក្ខាកាមដែលជាមន្ត្រីមូលដ្ឋានទទួលបន្ទុកការងារហិរញ្ញវត្ថុចូលរួមប្រមាណជិត ២០០នាក់។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា ដោយអនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសារាចរស្តីពីប្រតិទិនសម្រាប់ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម សារាចរស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៦ និងផ្អែកលើក្របខ័ណ្ឌ និងសារាចររាជរដ្ឋាភិបាលខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដាក់ចេញ សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធី បច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦ ដែលនឹងផ្តល់គោលការណ៍គន្លឹះ និងបច្ចេកទេសថ្មីៗ សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ និងកំណត់នូវក្របខ័ណ្ឌ និងវិធានដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ការកំណត់អាទិភាព ចំណាយ និងអាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឈរលើមូលដ្ឋានសមិទ្ធផលការងារកន្លងមក និងសក្តានុពលថ្មីៗរបស់ខេត្ត និងដោយ មានការគាំទ្រពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក ណ្តាល រដ្ឋបាលខេត្តបានដាក់ចេញ នូវទស្សនវិស័យ របស់ ឯកឧត្តម អភិបាលខេត្ត គឺ ការប្រែក្លាយខេត្តកណ្តាលជា “ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក ស្បៀង និងលំនៅឋាន” ព្រមទាំងដាក់ចេញវិធានការចាំបាច់ទាំងឡាយ សម្រាប់ អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងឆ្នាំ២០២៥ និងក្នុងរយៈពេល មធ្យមទៅមុខ ដើម្បីបន្តដំណើរចូលរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុសាធារ ណៈកម្ពុជា ឱ្យឈានដល់កម្រិតស្តង់ដារ និងឧត្តមានុវត្តជាអន្តរជាតិ ក្នុងបរិការណ៍នៃសង្គម សេដ្ឋកិច្ចកម្ពុជា។

លោក អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបុរេសកម្មក្នុងការចេញ សេចក្តីសម្រេច ស្តីពី ការបង្កើត ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈខេត្តកណ្តាល ហៅកាត់ថា ក.ហ.ស ស្របតាម សារាចរលេខ ១៤ សរ របស់រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “ការកសាងគណនេយ្យភាពសមិទ្ធ កម្ម” ក្នុងឆ្នាំ២០២៦ ខាងមុខនេះ និងដើម្បីឱ្យគោលដៅទាំងឡាយ ដែលបានដាក់ចេញក្នុងសារាចរណែនាំនេះ អាចអនុវត្តសម្រេចបានជោគជ័យ នោះរដ្ឋបាលខេត្តកណ្តាល ត្រូវខិតខំថែមទៀតប្រកប ដោយឆន្ទៈប្តូរផ្តាច់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា ដោយខិតខំ គោរពឱ្យបានខ្ជាប់ខ្ជួន តាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដោយកំណត់ដោយសារាចរ ណែនាំនេះ ៕ ដោយ៖ ណយ នឿន(ប្រភព៖រដ្ឋបាលខេត្តកណ្តាល)


إرسال تعليق

أحدث أقدم