គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា រួមចំណែកជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា រួមចំណែកជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ
ចេញផ្សាយ ថ្ងៃទី 

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០៥--

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បានរួមចំណែកជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរ។

សម្ដេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្តេចតេជោ នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

នៅចំពោះមុខ អ្នកចូលរួមមកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង ២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ ៥ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា «សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់»។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs) ដែលបានកំណត់ជាអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧៕


إرسال تعليق

أحدث أقدم