ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះធ្វើជំរឿនថ្នាក់ដឹកនាំមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន។
ការធ្វើជំរឿនមន្ត្រីរាជការនេះ គឺដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់។
ការធ្វើជំរឿននេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ជាច្រើនរូបទៀត។
រូបថត៖ ខឹម សុវណ្ណារ៉ា