គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីកិច្ចសម្ភាសន៍របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦»

 រដ្ឋបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីកិច្ចសម្ភាសន៍របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦»

[រាជធានីភ្នំពេញ] — នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីកិច្ចសម្ភាសន៍ផ្ទាល់របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានប្រព្រឹត្តទៅនៅអគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រសួងមហាផ្ទៃ។

ការអញ្ជើញចូលរួមក្នុងកម្មវិធីនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជាសាធារណៈអំពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦» របស់រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងឆ្លុះបញ្ចាំងពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបានលើគ្រប់វិស័យនាពេលកន្លងមក។

ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍ ឯកឧត្តម អន ភារៈ ព្រមទាំងប្រតិភូរដ្ឋបាលខេត្ត បានគូសបញ្ជាក់យ៉ាងលម្អិតអំពីសមិទ្ធផលការងារគន្លឹះៗ រួមមាន៖

ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៖ ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» យ៉ាងសកម្ម ដើម្បីធានាបាននូវភាពសុខសាន្ត និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចមូលដ្ឋាន៖ ការស្តារ និងកសាងសមិទ្ធផលរូបវន្តនានា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

ជំនួបពិភាក្សានិងការបកស្រាយនាឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយតម្លាភាព ព្រមទាំងបង្ហាញពីទិសដៅការងារបន្តដើម្បីអភិវឌ្ឍន៍ខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើនជាលំដាប់៕

#រដ្ឋបាលខេត្តព្រៃវែង #ក្រសួងមហាផ្ទៃ #វឌ្ឍនភាពការងារ # PrayVengProvince

إرسال تعليق

أحدث أقدم