គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អធិការដ្ឋាននគរបាលស្រុកពាមជរ បើកវគ្គហ្វឹកហាត់លំហាត់របៀបជូនកងកម្លាំង ដើម្បីពង្រឹងវិន័យ និងសណ្តាប់ធ្នាប់!

 អធិការដ្ឋាននគរបាលស្រុកពាមជរ បើកវគ្គហ្វឹកហាត់លំហាត់របៀបជូនកងកម្លាំង ដើម្បីពង្រឹងវិន័យ និងសណ្តាប់ធ្នាប់!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ត្រី ស៊ន សំណាង អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានដឹកនាំបើកវគ្គហ្វឹកហាត់លំហាត់របៀបរបស់នគរបាលជាតិ ជូនដល់កម្លាំងក្រោមឱវាទ។

សកម្មភាពហ្វឹកហាត់នេះ ធ្វើឡើងនៅសន្និសីទសាលនៃអធិការដ្ឋាន ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋានស្រុក និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១០ សរុបចំនួន ៣២នាក់ (ក្នុងនោះមានមន្ត្រីនារីចំនួន ១៤នាក់)។

វគ្គហ្វឹកហាត់នេះ មានគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សមត្ថភាព ក៏ដូចជាសីលធម៌របស់មន្ត្រីនគរបាលជាតិម្នាក់ៗ ឱ្យស្របតាមលក្ខន្តិកៈ និងបទបញ្ជា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


إرسال تعليق

أحدث أقدم