គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងសំណង់រឹងសង់បិទប្រឡាយរបស់លោកសួង ភាព នៅឃុំកំពង់ប្រសាទ ស្រុកពាមជរ សង្ស័យអត់មានច្បាប់ខណៈលោកមេឃុំថ្លែងថា រឿងហ្នឹងវែងឆ្ងាយណាស់តាំងពីលោកធំមុនៗម៉្លេះ

 ទីតាំងសំណង់រឹងសង់បិទប្រឡាយរបស់លោកសួង ភាព នៅឃុំកំពង់ប្រសាទ ស្រុកពាមជរ សង្ស័យអត់មានច្បាប់ខណៈលោកមេឃុំថ្លែងថា រឿងហ្នឹងវែងឆ្ងាយណាស់តាំងពីលោកធំមុនៗម៉្លេះ។

ខេត្តព្រៃវែង: សំណង់រឹងសង់បិទប្រឡាយបង្ហូរទឹក របស់លោកសួងភាពស្ថិតនៅ ភូមិតាហុយ ឃុំកំពង់ប្រសាទ ស្រុកពាមជរ ខេត្តព្រៃវែង បានសាងសង់រួចរាល់ 100 ភាគរយទៅហើយ(ពោល)គឺចាប់តាំងពីឆ្នាំ2016ម៉្លេះ។

ខណៈត្រូវបានមហាជន មានការងឿងឆ្ងល់ តើមានច្បាប់អនុញ្ញាតដែរឬទេ?ចុះបើអត់មានវិញ  តើម្ចាស់សំណង់ បុកគ្រិះ សាងសង់សំណង់ ដែលមានទីតាំងខាងលើ តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ ​នៅក្នុងខណ: បុគ្គលខាងលើ រំលោភ បំពាន សម្បត្តិរបស់រដ្ឋ។

ស្របពេលជាមួយគ្នានេះ ព្រុំសុជា បានធ្វើបទសម្ភាសន៍ ទៅកាន់លោកមេឃុំកំពង់ប្រសាទ លោកថ្លែងប្រាប់វិញថា មិនមានច្បាប់អនុញ្ញាតទេ រឿងហ្នឹងវែងឆ្ងាយណាស់ តាំងពីឯកឧត្តមហង្ស ឆាំឆាយ និង ឧកញ៉ា ប៉ែន ងួន។

ជុំវិញរឿងករណីសំណង់រឹងនេះ លោកយស ស៊ីណាត អភិបាលស្រុកពាមជរ ទើបមកកាន់តំណែងថ្មី បានថ្លែងប្រាប់ព្រំុសុជាអោយថា លោកអត់ដឹងទេ ដោយសារលោកមេឃុំអត់រាយការណ៍ប្រាប់ ឥឡូវនេះអភិបាលរងចុះទៅមើលហើយ។

ចំពោះលោក សួងភាព ម្ចាស់សំណង់រឹង បានថ្លែងបទសម្ភាសន៍មកកាន់ព្រំុសុជាអោយដឹងថា ការសាងសង់សំណង់រឹងបុកគ្រឹះយ៉ាងរឹងមាំរបៀបជាផ្ទះនេះ លោកមិនបានសុំច្បាប់ទេ ហើយអាជ្ញាធរមូលដ្ឋានក៏មិនហាមឃាត់ដែរ ដោយសារការធ្វើសំណង់រឹងរបៀបដូចផ្ទះនេះសម្រាប់ដាក់ម៉ាស៊ីនប៉ុណ្ណោះមិនមានមនុស្សនៅទេ។

ដោយឡែកលោកសាំង សាម៉ន ហៅលោកគ្រូពន្លក បានថ្លែងបទសម្ភាសន៍មកកាន់ព្រំុសុជាអោយដឹងថា ប្រឡាយនេះពីមុនគឺរបស់គាត់ទិញ ដល់តែមានរឿងរ៉ាវ មក ខាងមន្ត្រីអាជ្ញាធរក៏ប្រគល់ឲ្យរដ្ឋកាន់កាប់វិញ តែនៅតែមានឈ្មោះលោកជាអ្នកគ្រប់គ្រង។

លោកសាំងសាម៉នបានលើកឡើងទៀតថា លោកបានត្រឹមតែគ្រប់គ្រងប៉ុណ្ណោះរឿងបូមទឹកយកលុយយកកាក់ពីប្រជាពលរដ្ឋតាមស្រូវស្រែចំការលោកអត់ដឹងទេ និងការសាងសង់សំណង់រឹងគឺលោកអត់ដឹងដែរ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើសង្ឃឹមថា  លោកយស់ស៊ីណាអភិបាលស្រុកពាមជរ  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ស្រុកពាមជរ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងចូលច្រលើប្រឡាយដែលជាសម្បត្តិរបស់រដ្ឋ  ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមសួនសុម៉ាលីន អភិបាលនៃ គណៈអភិបាល ព្រៃវែង  និងជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

إرسال تعليق

أحدث أقدم