គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សប្បុរសជនជាតិ និង អន្តរជាតិបន្តចូលរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងសកម្មភាពមនុស្សធម៌

 

សប្បុរសជនជាតិ និង អន្តរជាតិបន្តចូលរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងសកម្មភាពមនុស្សធម៌
ចេញផ្សាយ ថ្ងៃទី 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក "UDO BöTTCHER" និងលោកស្រី "SOPHEA BöTTCHER" មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។

សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA រួមជាមួយ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌ជាច្រើន តាមរយៈកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទីតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណែករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវសុខភាពល្អមាំមួន និងជីវភាពល្អប្រសើរ ។

ក្នុងនោះផងដែរ ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយជីវិតប្រជាជនកម្ពុជា សប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស តែងផ្តល់ជំនួយមិនថាជាសម្ភារៈ មិនថាជាថវិកា ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំមួយក្នុងស្មារតី ខ្មែរតែមួយ ។ ជាក់ស្តែង លោក "UDO BöTTCHER" និងលោកស្រី "SOPHEA BöTTCHER" ដែលត្រូវបានគេស្គាល់ថាជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូងស្រលាញ់ខ្មែរបាននិងកំពុងជួយ ហើយនឹងបន្តជួយបន្ថែមទៀតនាពេលអនាគតប្រកបដោយឆន្ទ:មោះមុត​ និងជ្រះថ្លាបំផុត​៕ ដោយ៖ គង់ សិរីរ័ត្ន



Post a Comment

Previous Post Next Post