គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និងត្រឡប់ទៅការសន្ទនាវិញ

 

រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និងត្រឡប់ទៅការសន្ទនាវិញ
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

លោកជំទាវ Seema Malhotra រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាសមាជិកសភានៃចក្រភពអង់គ្លេស ជំរុញឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងត្រឡប់ទៅការសន្ទនាវិញ។ នេះបើយោងតាមគណនីបណ្តាញសង្គម X របស់ លោកជំទាវ ផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកនាដកម្ម រួមទាំងជនស៊ីវិល។

ជាមួយគ្នានេះ លោកជំទាវ ក៏បានណែនាំឱ្យជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមការណែនាំអំពីការធ្វើដំណើរទៅកាន់តំបន់ហានិភ័យ។

សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។ ដោយ ផែន រតនៈ


إرسال تعليق

أحدث أقدم