គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូល ( ផ្សារទំនើបហ្វូ )បើកដំណើរការយ៉ាងរលូនមិនដឹងថាសម្ថតកិច្ចជំនាញពាក់ពន្ធ័ក្រុងព្រះសីហនុហ៊ានធ្វើការបង្រ្កាបដែរទេ!

 ទីតាំងល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូល ( ផ្សារទំនើបហ្វូ )បើកដំណើរការយ៉ាងរលូនមិនដឹងថាសម្ថតកិច្ចជំនាញពាក់ពន្ធ័ក្រុងព្រះសីហនុហ៊ានធ្វើការបង្រ្កាបដែរទេ!

ក្រុងព្រះសីហនុ ៖ ល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនពួនអាត្មាជ្រកក្រោមដំបូលផ្សារទំនើបហ្វូ បើកដំណើរការយ៉ាងរលូន ខាងក្រោយ ណានហៃ ក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មិនដឹងថា លោកវរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ លោក ស កក្កដា អភិបាលក្រុងសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ បានជ្រាបដែរទេ.!ចំពោះទីតាំងទូរបាញ់ត្រីខាងលើដែលកំពុងទាក់ទាញក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរ និងជនបរទេស ចូលទៅលេខម៉ាសេរី ។

កន្លងមកសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាបីតា សន្តិភាពបានក្រើនរំលឹកនិងដាក់បញ្ជាយ៉ាងមុឺងម៉ាត់ ក្នុងការចាត់វិធានការបង្រ្កាបល្បែងស៊ីសង អោយបានទាន់ពេលវេលានិងដាច់ណាត់បំផុតហើយនិងប្រមានដក អភិបាលខេត្ត រាជធានី អភិបាលស្រុក អភិបាលខណ្ឌ អភិបាលក្រុងនិងមន្រ្តីនគរបាលថ្នាក់ណាក៏ដោយ អោយតែរកឃើញមិនទទួលខុសត្រូវ លើមុខងារខ្លួន និងត្រូវតែបង្រ្កាប់បនល្បែងស៊ីសងអោយខានតែបាន ហើយល្បែងស៊ីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចកិច្ចជាតិនោះទេ មានតែធ្វើអោយពលរដ្ឋក្រីក្រជាងមុនទៀត។

ក្រោមការដឹកនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ល្បែងស៊ីសងមិនត្រូវផ្ដល់អាជ្ញាប័ណ្ណ ឬបន្ថែមនោះទេ ព្រោះវាមិនបានចំណេញ គោលដៅរាជរដ្ឋាភិបាល គឺពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ មិនត្រូវការពង្រាយទីតាំងល្បែងស៊ីសងទោះស្របច្បាប់ក៏ដោយ ទៅដល់ភូមិឃុំនោះទេ ដោយលុបចោលព្រោះចំណេញនោះទេ។

សង្ឃឹមថា លោក វរសេនីយ៍ឯក តី វិសាល អធិការក្រុង ព្រះសីហនុ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ និងចាត់វិធានការទប់សង្កាត់និងបង្រ្កាបទីតាំងទូបាញ់ត្រី នៅចំណុចខាងលើ តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់ចេញ។ ជាពិសេសប្រសាសន៍ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងទ្វេទៅអនុវត្តបន្តដើម្បីលុបបំបាត់ល្បែងស៊ីសងទាំងនោះ អោយទាន់ពេលវេលាក្នុងស្មារតីទទួលខុសត្រូវតាមតួនាទី។

Post a Comment

Previous Post Next Post