គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
ចេញផ្សាយ ថ្ងៃទី 

MIoINFO APP

ឆ្លើយតបតម្រូវការបន្ទាន់ និងដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១.៩២៥ គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ។

ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត្រែងចំនួន ១.០១៥ គ្រួសារ (ក្នុងនោះស្រុកសៀមបូក ៥១២ គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕ ដោយ៖ កន ចំណាន

Post a Comment

Previous Post Next Post