លេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តព្រៃវែង សូមគោរពរាយការណ៍ជូនឯកឧត្ដមប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់🙏
នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ រយ:ពេល១ថ្ងៃពេញ ដោយទទួលបានការចាត់តាំងពី ឯកឧត្ដម ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក.ខេត្តព្រៃវែង ខ្ញុំបាទ ឡូត គឹមជុង និង លោក អ៊ុំ សុភានី អនុប្រធាន លេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បានបន្តចូលរួមសម្របសម្រួលរៀបចំ និងទទួលកូនឈើប្រណិត(បេង នាងនួន ក្ងោក ចាន់គីរី) ចំនួន ១០.០០០ដើម ដែលផ្ដល់អោយតាមរយ:ក្រសួងបរិស្ថាន នៅទីតាំង ថ្នាលបណ្ដុះកូនឈើ ថ្នាក់តំបន់ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដឹកយកទៅ ខេត្តព្រៃវែង.
ក្នុងគោលបំណងចែកជូនទៅដល់ ស.ស.យ.ក.ទាំង១៣ក្រុងស្រុក ធ្វើការដាំនៅតាមមូលដ្ឋានក្រុងស្រុកនីមួយៗ និងបំផុសស្មារតីយុវជនឲ្យចូលរួមថែរក្សា ការពារបរិស្ថាន តាមរយ:ការផ្សព្វផ្សាយដល់យុវជន និងប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃបរិស្ថាន ពិសេសការថែរក្សាព្រៃឈើ និងការដាំដើមឈើនៅទីសារធារណ:នានា។
អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមឯកឧត្តមប្រធានមេត្តាជ្រាប!
សូមអរគុណ🙏🏼🙏🏼🙏🏼